ជើងមេឃស្នេហ៍អូន
( ភាគ ៤ )
ពេលវេលាដើរទៅមុខឥតឈប់ឈរ
ពីមួយនាទីទៅមួយនាទី ពីមួយថ្ងៃ ហាក់បីដូចជាលឿន បំផុតក្នុងជីវិតរាជ ។ នាយកម្លោះនៅ តែមានកូនអារម្មណ៍តូចមួយបារម្ភពីកែវ
តែមិនដឹងថា ពេលនេះ នាង នៅ ទីណានោះទេ ទាក់ទងតាមណាក៏មិនបាន លេខទូរស័ព្ទក៏មិន មាន
ពេលនេះនាងនៅទីណាទៅ ?
នាងសុខទុក្ខយ៉ាងណា ? ជីវិត នាង
ទៅជាយ៉ាងណាហើយ បើនាងមានគ្រោះថ្នាក់ តើវាជាកំហុសខ្ញុំ មែន ទេ ? តែអារម្មណ៍មួយទៀតបានដាស់អារម្មណ៍ភ័យព្រួយនាយ ឲ្យ ឈប់ខ្វល់ពីស្រីម្នាក់នោះ
។ នាងជាអ្នកណាក៏មិនដឹង ហេតុអ្វីក៏ឯងគិតបារម្ភពីគេយ៉ាងនេះ ? ឈប់គិតរឿងអត់ប្រយោជន៍នេះភ្លាម
ទៅអារាជ ។ ឯងកុំនាំខ្លួនឲ្យជួបគ្រោះថ្នាក់ជាមួយ
ទាំងដែលឯងមិនស្គាល់នាងម្នាក់នោះច្បាស់ផង ។ ឈប់ទៅ !
ឯកែវវិញ ពេលនេះនាងធ្វើការងារជាមួយភាពកក់ក្តៅ
និង សប្បាយរីករាយ ព្រោះនាយយ៉ាផ្តល់ គ្រប់យ៉ាងឲ្យនាង មិនថា ការងារ ភាពកក់ក្តៅ
ស្នាមញញឹម ជាពិសេសគឺជីវិតថ្មីមួយនេះ ទាំងដែល នាយមិនធ្លាប់ស្គាល់នាងពីមុន តែកម្លោះហាក់បីដូចជាទុកចិត្តនាង
ខ្លាំងជាងអ្នកធ្លាប់ស្គាល់គ្នាទៅទៀត ។ ពេលនេះអ្វីៗ សម្រាប់ជីវិត កែវគឺស្រស់បំព្រង
គ្មានពាក្យថា ពិបាកចិត្ត រឺក៏ខ្លាចស្លាប់ព្រោះតែ អត់បាយដែរ ។ នាងព្យាយមធ្វើការ ដើម្បីសងគុណនាយកម្លោះចិត្ត
ល្អទាំងគ្មានហ៊ានឈប់សម្រាក មិនថាមានការ អនុញ្ញាតពីចៅហ្វាយ ក៏ដោយ ។ ថ្ងៃនេះ គ្មានវិធីធ្វើឲ្យកែវបានសម្រាកពីការងារ
នាយយ៉ា ក៏យកលេសថា ត្រូវទៅចូលរួមកម្មវិធីជប់លៀងមិត្តភ័ក្ក្រ ទើបនាយ បបួលកែវទៅជួយរើស
សម្លៀកបំពាក់នៅហាងលក់់ សម្លៀកបំពាក់ លីម ហុង រួចនាយក៏អញ្ជើញកែវទៅញ៉ាំការ៉ែម
ដើម្បីឲ្យនាងមាន ពេលបានឃើញសង្គម និងទេសភាពខាងក្រៅ ។ យ៉ាទាញកៅអីជូន កែវអង្គុយ កម្លោះយើងក៏ដាក់ខ្លួនអង្គុយចុះទល់មុខស្រី
។ នាយសម្លឹង មុខធីតាយើងយ៉ាងយូរ រហូតកែវភ្ញាក់ខ្លួនព្រើត និងកែវភ្នែកបាញ់ត្រង់
ភ័ក្ក្រស្រី ។ មាណវីក៏លួចសួរ ទាំងលើដៃជូតលើផ្ទៃមុខ ៖
-
នេះ ! មុខខ្ញុំមានប្រឡាក់អីមែនទេលោកយ៉ា
ទើបបានជា លោកសម្លឹងបែបនេះ ?
កម្លោះភ្ញាក់ព្រើត
និងសំណួរនាងក្រមុំ ទើបរលាស់សំដីឆ្លើយ ដោះសារយ៉ាងលឿនទាំងដែលគេលួចគិតចំពោះសម្រស់នាង ៖
-
អូហ៍ បាទ ! គឺអត់មានអ្វីទេ ! នេះកែវចង់ញ៉ាំអ្វីដែរទេ ?
អ្នកបម្រើកាន់បញ្ជីភេសជ្ជៈ
និងការ៉ែមមកហុចឲ្យយ៉ា មួយស្ទុះ ទើបទម្លាក់វាចាសួរកម្លោះ ៖
-
ត្រូវការញ៉ាំអ្វីដែលលោក ?
មាណពសម្លឹងទៅកែវ ៖
-
បងសុំទឹកក្រូចច្របាច់មួយកែវមកណា៎ ចុះកែវចង់ញ៉ាំអ្វីទេ ?
-
ខ្ញុំសុំការ៉ែមរសជាតិស្វាយមួយកែវណា៎ !
-
បាទ បាន !
អ្នកបម្រើរម្លៀកខ្លួនចេញទៅ
កែវក៏ស្តី ៖
-
ខ្ញុំសុំទៅបន្ទប់ទឹកបន្តិចណា៎លោកយ៉ា !
-
បាទ ! សូមអញ្ជើញ !
ទោះបីជាកែវដើរចេញទៅ
ក៏នៅតែមិនផុតពីកែវភ្នែកនាយកម្លោះ តាមសម្លឹងមិនដាក់ ។
នរៈតាមសម្លឹងសូម្បីតែស្រីដើរចូលបន្ទប់ទឹកបាត់ក៏ដោយ ។
នាយក្រវីក្បាលញញឹមហួសចិត្តនឹងខ្លួនឯង ៖
-
នេះឯងឆ្កួតហ់យទេដឹងអាយ៉ា ! គេជាកូនចៅឯងណា៎ !
ហាម មានចិត្តស្រឡាញ់ដាច់ខាតវ៉ើយ ! ឈប់គិត
ឈប់សម្លឹងភា្លមទៅ !
-កំពុតតែអណ្តែតអណ្តូងដល់ណាហើយអាកម្លោះសម្បូរស្នេហ៍ នាយសមុទ្រ ?
សម្លេងបន្លឺឡើងបានដាស់ស្មារតីយ៉ា
ឲ្យសម្លឹងចំមនុស្សដែល កំពុងតែឈរពីមុខខ្លួន ទាំងវាចាភ្ញាក់ផ្អើល ៖
-
ហ៊ើយអារាជ !
កម្លោះនាយសមុទ្រម្ចាស់ទឹកដូងក្រអូប
កំពុងតែឈរនៅចំពោះ មុខនាយយ៉ាទាំងញញឹមតប ៖
-
អើ! ស្មានតែជាខ្មោចមែនទេ
ទើបភ្ញាក់ផ្អើលអីយ៉ាង នេះសម្លាញ់! គឺយើង
-
សុខៗស្រាប់តែលេចមុខឯងមកស្ងាត់ៗបែបនេះ មិនភ្ញាក់ផ្អើល ទើបចម្លែក នេះមកបានយ៉ាងម៉េចណ្នឹង ?
-
ជិះយន្តហោះមកទេដឹង ! ចេះសួរអញ្ចឹងទៅកើត !
-
នេះបែកទៅមួយរយៈនៅតែលេងសើចដូចមុនច្ចឹងឯង ! នេះមកជាមួយអ្នកណា ? នែ៎ៗ ! កុំប្រាប់ណា៎ថា មានសង្សារហើយ !
-ខ្ញុំទេ ដែលគួរសួរឯងបែបនេះ ឯងមកជាមួយអ្នកណាគេ
ឯងមានសង្សារហើយមែនទេ ? ម៉េចមិននាំឲ្យគ្នាស្គាល់ផង !
-
អត់មានទេ ! គឺមកជាមួយកូនចៅថ្មីណ្នឹងណា៎ !
-ស្រី រឺក៏ប្រុស ?
-
ស្រី !
-ចាស់ រឺក៏ក្មេង ?
-ឯងយ៉ាងម៉េចណ្នឹង ? ក្លាយជាមេភូមិតាំងពីអង្កាល់ ?
-
ព្រោះចង់ដឹងហ្នឹងណា៎ !
-
អាយុខ្ញុំប៉ុណ្នឹងឲ្យបណ្តើរយាយចាស់អាយុ ៧៩ មកញ៉ាំការ៉ែមអញ្ចឹងមែន ?
គឺក្មេងទេ !
-
ប្រយ័ត្នជាប់គុកវ៉ើយ !
-
ហ៊ើយ ! និយាយស្អីឯង ? ខ្ញុំចិត្តល្អនាំបុគ្គលិកការងារមកញ៉ាំ ការ៉ែមហើយ មានឈ្មោះជាប់គុកទៀតមែនទេ
?
រាជញញឹមសម្លឹងមើលមុខរបស់យ៉ា
រួចក្រវីក្បាលតប ៖
-
បែកគ្នាយូរ អត់កែចរិកសោះឯងណ្នឹង ! ធ្វើជាកូនប្រុសកំសាកម្លេះ ?
បើតាំងចិត្តធ្វើស្មោះត្រង់ខ្លាចធ្វើអ្វីអើ ?
យើងមកជាមួយនី ! នាងចាំស្លាប់ហើយ ! យើងសុំទៅមុនហើយ ឧស្សាហ៍ ទូរស័ព្ទទៅលេងផងវ៉ើយ ! ថ្ងៃក្រោយជួបគ្នា
!
-
អើៗ នេះមិនចេញថ្លៃការ៉ែមឲ្យសិនទេហ្អេស
?
-
កុំសង្ឃឹមអាអ្នកមានគំរិះ ! ទៅហើយវ៉ើយ !
ចាំជួបគ្នាណា៎ !
-
បាទ ! ចាំជួបគ្នាសម្លាញ់ !
រាជដើរចេញទៅ
អ្នកបម្រើក៏លើទឹកក្រូចច្របាច់ និងការ៉ែមតាម កាម៉្មង ស្របពេលកែវក៏ចេញពីបន្ទប់ទឹកមកឃើញយ៉ាបាននិយាយ
ជាមួយមនុស្សប្រុសម្នាក់ដែលចេញទៅ ទើបស្រីវាចាសួរ ៖
-
អ្នកណាណ្នឹងលោកយ៉ា ?
យ៉ាក្រលៀសភ្នែកសម្លឹងរាជដើរចេញ
ទើបងាកមកតប ៖
-
អូហ៍បាទគឺមិត្តភ័ក្ក្រខ្ញុំ ! យូរៗជួបគ្នាម្តង គេកំប្លែងណាស់ !
តែជាមិត្តល្អតែម្នាក់ដែលខ្ញុំធ្លាប់ស្គាល់ ការ៉ែមមកដល់ហើយ ឆាប់ញ៉ាំទៅ ! រលាយអស់លែងឆ្ងាញ់ហើយ !
-
ចាស៎ ! អរគុណ !
កែវវាចាទាំងញញឹម
ធ្វើឲ្យយ៉ាស្ទើរវង្វេងនឹងសម្រស់ស្រី ពេល តបពាក្យអរគុណមកនាយ ! ហេតុអ្វីក៏នាងស្អាតម្លេះ
? ពេលនេះ បេះដូងខ្ញុំលោតមិនព្រមឈប់សោះ ធ្វើយ៉ាងណាទៅ ?
គួរប្រាប់នាង ដែរទេ ? អត់ទេ បើនិយាយត្រង់ៗបែបនេះ
ខ្ញុំប្រហែលជាខ្មាសនាង ស្លាប់ហើយ ! ឯងកំពុងតែឆ្កួតហើយអាយ៉ា !
ឈប់ប្រើអារម្មណ៍រង្វើ រង្វាយភ្លាមទៅ ! យ៉ាទាញកែវទឹកក្រូចមកក្រេបបន្លប់ភាពច្របូក
ច្របល់ដែលកំពុងតែអន្រួនបេះដូងនាយឲ្យស្ទុះចេញក្រៅ ប៉ុន្តែកែវ ភ្នែកនៅតែមិនព្រមឈប់ដៀងរករង្វង់ភ័ក្ក្រដ៏មានមន្តស្នេហ៍របស់ស្រី
ឡើយ ។
បន្ទាប់ពីចេញពីហាងការ៉ែម
រាជក៏ដើរតម្រង់ម៉ូតូហង់ដាដែល មានធីតានីកំពុងតែឈរចាំទាំងមុខស្ងួត ។
មាណពមកដល់ម៉ូតូក៏ វាចា ៖
-
ចាំយូរដែរទេ ?
បានចិត្តកម្លោះសួរ
នីក៏ទម្លាក់ចរិកអន់ចិត្តភ្លាម ៖
-
នៅមកសួរទៀត ! បងចូលបន្ទប់ទឹកអីយូរយ៉ាងនេះ !
ខ្ញុំឈរ ចាំឡើងចុកជើងទៅហើយ !
រាជចាប់ដៃស្រីទាំងវាចាទន់ភ្លន់លួងលោមនាង
៖
-
បងសុំទោសដែលឲ្យនីចាំយូរ !
បងទើបតែបានជួបយ៉ាមុននេះបន្តិចក៏សួរសុខទុក្ខគ្នាបន្តិចទៅ !
ស្នាមញញឹមក្រោមពាក្យលួងលោមដ៏ទន់ភ្លន់របស់រាជ
ធ្វើឲ្យ ស្រីស្រស់នីបញ្ចេញភ្លាមមកមួយរំពេច តែបែរជាធ្វើមកស្ងួតទៅវិញ ពេលលឺឈ្មោះយ៉ានៅពេលកម្លោះរាជនិយាយរំលឹក
។
-
បងឈប់និយាយឈ្មោះ អានាយម្នាក់នោះឲ្យខ្ញុំលឺបានទេ ? លឺឈ្មោះពេលណាខូចអារម្មណ៍ពេលណ្នឹង ! មិនចង់លឺទេ !
រាជលួចញញឹម
ទាំងវាចាចម្អែចម្អន់ដាក់នី ៖
-
ហើយពេលខ្លះយល់សបិឃើញទៀតផងមែនទេ ?
-
បងរាជ ?
-
បងនិយាយលេងទេ ! ទៅបានហើយរឺនៅ ? បងព្រមហើយ !
នីញញឹម ៖
-
ចាស៎ ! បានហើយ !
មាណពឡើងម៉ូតូមិនទាន់ស្រួលបួលផង នីក៏តោងចង្កេះនាយភ្លែត កម្លោះក៏បញ្ឆេះម៉ូតូចេញទៅ
! នៅតាមផ្លូវ នីក៏នឹកឃើញរឿងមួយ ដែលនាងបានជួបប្រទះនៅក្នុងហាងការ៉ែម
ទើបស្រីសួររាជ ៖
-
បងរាជ !
-
ហ៊ឺស..... ! មានអ្វីមែនទេនី ?
-
បងនៅចាំមនុស្សស្រីម្នាក់ដែលធ្លាប់រស់នៅក្នុងផ្ទះបងមួយខែ មុនទេ ?
ស្រីម្នាក់ឈ្មោះកែវនោះអី !
-
កែវ.........!
លឺស្រីរំលឹកឈ្មោះ រាជក៏លាន់ស្ងាត់
តែប្រើអារម្មណ៍ធម្មតាសួរ នីវិញ ៖
-
គឺបងនៅចាំតើ ! តែមិនចង់រំលឹកនោះទេ ! នីមានអ្វីរឺអត់ទេ ?
-
គឺមុននេះ នីបានជួបស្រីម្នាក់នេះក្នុងបន្ទប់ទឹកឯហាងការ៉ែម
នីចាំគេច្បាស់ណាស់ តែគេប្រហែលជាមិនចាំនីទេ !
-
ហាងការ៉ែម..... ! នេះនីច្បាស់ទេ ថាជារូបគេ !
នីមិនស្រវាំង ភ្នែកទេមែនទេ ?
-
បងរាជយ៉ាងម៉េចណ្នឹង ? ខ្ញុំនៅក្មេងនៅឡើយទេ
ហេតុអីក៏ មនុស្សស្រីម្នាក់នោះខ្ញុំចាំមិនបាន ? បងរាជលាន់មាត់បែបនេះ
បាន ន័យថា យ៉ាងម៉េចទៅ ?
លឺសំនួរនី រាជក៏ប្រែអារម្មណ៍មកជាធម្មតា
៖
-
អូហ៍ ! គឺអត់មានអីទេ ! អច្ចឹងចាំបងជូននីទៅផ្ទះ ហើយបងនឹង ត្រឡប់ទៅផ្ទះតាមក្រោយណា៎ !
-
ចាស៎បង !
រាជបញ្ជាម៉ូតូសំដៅទៅផ្ទះនីដែលស្ថិតនៅផ្លូវអូរមួយ
ទើបនាយ ត្រឡប់ម៉ូតូទៅផ្ទះរបស់ខ្លួននៅម្តុំផ្លូវឯករាជ្យ ។
ត្បិតមាត់និយាយថា
មិនខ្វល់ពីឈ្មោះកែវ តែអរម្មណ៍របស់ កម្លោះយើងវិញហាក់នៅមិនសុខ ក្នុងខ្លួន
គិតពីសំដីនីនិយាយប្រាប់ ថាបានជួបកែវម្តងហើយម្តងទៀត ។ នាងទៅទីនោះធ្វើអ្វី ហើយទៅ
ជាមួយអ្នកណា ? រឺមួយក៏នាងពិតជាត្រូវពួកនោះចាប់បានមែន ? មិនមែនទេ បើពួកវាចាប់មនុស្សស្រីជំរឹត
វាច្បាស់ជាមិននាំទៅកន្លែង សាធារណៈទេ ! នាងទៅទីនោះបានដោយរបៀបណាទៅ
? រឺមួយក៏ នាងធ្វើការនៅទីនោះ ? កម្លោះមិនអស់ចិត្ត
គិតមិនចេញក៏ទាញ ម៉ូតូ ជិះត្រឡប់ទៅហាងការ៉ែមនោះវិញ ដើម្បីឲ្យដឹងច្បាស់ថា អូនពិតជា
នៅទីនោះ ប៉ុន្តែអកុសក ហាងការ៉ែមត្រូវបានបិទ ព្រោះម៉ោងជាង ប្រាំបួនយប់ទៅហើយ ។
ទីបំផុតចម្លើយមួយនេះនៅតែរក មិនឃើញ ថា នាងនៅទីនេះជាមួយអ្នកណា ? ភាពច្របូកច្របល់ក្នុងចិត្ត ធ្វើឲ្យ អារម្មណ៍របស់រាជហាក់នៅមិនសុខ
ដូចមនុស្សស្លរខ្យល់ ដើរគិត អង្គុយគិត ។ នេះឯងឆ្កួតទៀតហើយអារាជ ! ហេតុអ្វីក៏ត្រូវខ្វល់ពីគេ គេជាអ្នកណា ? មនុស្សស្រីល្អ
រឺអាក្រក់ក៏ឯងមិនដឹងផង ? ឈប់ខ្វល់ ពីគេទៅបានទេ ? គួរយល់ពីអារម្មណ៍ខ្លួនឯងផងអារាជអើយ !
បញ្ចប់គំនិតអគតិលើកែវរួច
រាជក៏ប្រែអារម្មណ៍ធម្មតាហាក់បី ដូចជាមិនខ្វល់អ្វីទាំងអស់ ហើយក៏ទាញម៉ូតូជិះ
ត្រឡប់ទៅផ្ទះវិញ
ភ្លាមមួយរំពេច ។
ក្នុងបន្ទប់គេងដ៏ស្អាត
ដែលអមដោយការរៀបចំមានបែបបទ គួរឲ្យចង់ស្នាក់នៅ នាយរាជដែល លែងខ្លួនទទេរ
ជាមួយកន្សែងរុំចង្កេះ បានដើរចេញពីបន្ទប់ទឹកយ៉ាងស្រស់សង្អារ ។ ដងខ្លួនដ៏សរម៉ត់ខៃ ជាមួយាសាច់ដុំណែនហាប់
មុខមានអំណាច តែស្នាមញញឹមបង្កប់ដោយមន្តស្នេហ៍មិនចាញ់តារាឯង ក្នុងកុនឡើយ ។
នាយលើកកន្សែងជូនមុខ រួចជូតសក់និងកន្សែង ស្រាប់តែទូរស័ព្ទរោទ៌ឡើង នាយដើរ
ទៅលើកទូរស័ព្ទមើលលេខក៏ញញឹម ហើយចុចទទួលវាចាឡើង ៖
-
យ៉ាងម៉េចហើយអាសម្លាញ់ ? បើមិនដាស់តឿន
មិនដែលឃើញស្រមោលឯងទូរស័ព្ទមកទេ ! អាអ្នកមានគំរិះ
សន្សំសំចៃបន្តិចទៅ បន្តិចទៀតយកលុយដុតខ្មោចឯងហើយ !
លឺសំដីរាជនិយាយ យ៉ាស្រាប់តែខឹងឆែវ
បន្លឺសម្លេងធ្ងន់ៗ ៖
-
នែ៎ ! និយាយឲ្យស្រួលស្តាប់បន្តិចទៅវ៉ើយ !
នេះប្រមាថគ្នាទាំងរស់តែម្តងហើយ ! ជួបពេលណា
ឯងមិនដែលនិយាយល្អដាក់យើងសោះ បែបនេះឲ្យទូរស័ព្ទទៅយ៉ាងម៉េច បើលេងឈឺៗបែបនេះ !
-
ខឹងទៀតហើយណ្នឹងហ្អស ! និយាយលេងផងមិនបានទេហ្អី
? គិតថា មិត្តភ័ក្ក្រ ទើបលេងជាមួយនឹងណា៎ បើខឹងក៏ឈប់លេងហើយ !
មានការអីដែរទេ ទូរស័ព្ទមកណ្នឹង ?
ស្ងាត់សម្លេងយ៉ាងមួយស្ទុះ
ក៏លឺតិចៗឡើងជាសំណួរមកកាន់រាជ៖
-
ឯងធ្លាប់មានសង្សារទេ ?
ស្តាប់សំនូរយ៉ា
កម្លោះរាជនឹកឆ្ងល់ក៏តប ៖
-
មិនធ្លាប់ទេ ! យ៉ាងម៉េច
លួចស្រឡាញ់ខ្ញុំមែនទេ ?
-
ទៀតហើយឯង !
-
លេងសើចទេ ! មិនធ្លាប់មានទេ ! មានអីមែនទេ !
-
យើងស្គាល់មនុស្សស្រីម្នាក់ ទាំងស្អាត ទាំងពូកែ ពេលដែលនាងញញឹម
បេះដូងយើងបែរ ជាលោតមិនឈប់សោះ ! មិនដឹង ហេតុអីទេ ?
ស្តាប់សម្តីយ៉ា
អារម្មណ៍កម្លោះរាជស្រាប់តែស្រម៉ៃដល់អតីត កាលភ្លាមមួយរំពេច ព្រោះកម្លោះក៏
ធ្លាប់ទទួលអារម្មណ៍បែបនេះ ពេលដែលកែវញញឹមដាក់នាយ បេះដូងនាយលោតមិនឈប់ ដូចអារម្មណ៍
យ៉ាប្រាប់ពេលនេះអញ្ចឹង ។ យ៉ាស្ងាត់សម្លេងរាជមិនតបក៏ ហៅនាយ ៖
-
អារាជ ! ទៅណាហើយវ៉ើយ ! នេះស្តាប់អ្វីដែលយើងបាន និយាយអត់ណ្នឹង ? លឺយើងហៅទេ
?
រាជហាក់ស្វាងពីអតីតកាល ទើបតប៖
-
អើ ! លឺហើយវ៉ើយ ! ចុះវាយ៉ាងម៉េចទៀត
?
-
អស់ហើយ ! មានតែប៉ុណ្នឹងឯង ! ឯងគិតយ៉ាងម៉េច ?
-
មានគិតយ៉ាងម៉េច ! គិតថា ឯងលួចស្រឡាញ់គេហើយ !
ប្រាប់គេតាមត្រង់ទៅ ! ប្រយ័ត្នគេឆក់បាត់វ៉ើយ
!
-
នេះឯងដឹងស្រាប់ហើយថា យើងជាមនុស្សបែបណា ? ឲ្យប្រាប់
យ៉ាងម៉េចទៅ ? ពិបាកចិត្តណាស់វ៉ើយ !
-
នែ៎ ! បើថា មិនហ៊ានទេ
ទុកឲ្យយើងវិញទៅអាសម្លាញ់ !
-
យល់សបិទៅឯង ! នេះស្រីស្អាតណា៎ វ៉ើយ !
មិនមែនម៉ូយទិញដូងទេ ! យ៉ាងណាឯងគ្មានថ្ងៃទេ !
ដេកសង្ឃឹមទៅ !
-
ចង់ដឹងណាស់ថា ស្អាតប៉ុណ្ណាទៅបានជា ឯងហួងហែងម្លេះ ? នាំឲ្យយើងបានស្គាល់ផង ស្រួលប្រាប់ថា យកចិត្តបែបណា ?
-
បាន ! ទំនេរ ចាំយើងនាងឲ្យឯងស្គាល់ ! ជួយចូកជួយចែវផងសម្លាញ់ ! គ្នានៅស្ទើរណាស់ !
-
បែបណ្នឹងហើយដែលយើងនិយាយថា ទុកឲ្យគ្នាវិញល្អជាង
កុំឲ្យឯងដេកពិបាកចិត្ត គិតច្រើន នាំតែចាស់ឥតប្រយោជន៍ !
-
ឯងចង់ឲ្យខ្ញុំខឹងឆ្កួតមែនទេ ? ឈប់លេងសើចបានហើយ
!
-
អូឃេៗ ! ឈប់ក៏ឈប់ ! អស់ហើយរឺនៅ
? បើអស់ហើយ ចាំជួបគ្នាចុះ តែពេលនេះងងុយហើយ ! ត្រូវការកម្លាំងធ្វើការវ៉ើយ !
-
ឈប់រំខានឯងហើយ ! ប៉ុណ្នឹងចុះ ! ជួបគ្នាណា៎ !
-
បាទ ចាំជួបគ្នាចុះច្ចឹង ! រាត្រីសួស្តី !
ដាក់ទូរស័ព្ទចុះមិនទាន់
អារម្មណ៍រាជស្រម៉ៃឃើញកែវភ្លាម ពេលនេះ នាងនៅទីណាកែវ ? នាងកើតអ្វីដែររឺអត់ ? សង្ឃឹមថា នាងមិនអីទេ ហើយសុខសប្បាយទៅចុះ ! បើនាង ពិតជាមនុស្សល្អ
ពិតមែនព្រះពិតជាតាមថែរក្សានាងពីមនុស្សអាក្រក់ទាំងនោះ ។ ស្អីគេ ទៀតហើយខ្ញុំ
គិតពីគេទៀតហើយ មែនទេ បញ្ឈប់អារម្មណ៍ ខ្លួនឯងភ្លាមទៅរាជ ឯងខ្វល់ពីគេធ្វើអី !
រាជនៅតែប្រកាន់អារម្មណ៍ពីរចំពោះកែវ
ទោះបីជាគេមានចិត្ត លួចអាណិតកែវ ក៏អារម្មណ៍មួយទៀត តែងប្រឆាំងចំពោះគំនិតកម្លោះ លើអំពើល្អរបស់កែវ
។ នាយកម្លោះសមុទ្រនៅតែមានអារម្មណ៍ ច្របូក ច្របល់លើជីវិតខ្លួនឯង
ព្រោះតែមនុស្សស្រីម្នាក់នេះដែលបានចូល មក ក្នុងជីវិតនាយមាណពយើង ។
នរៈបើកចម្រៀងលួងចិត្ត ដើម្បីឲ្យ ខ្លួនឯងបានដេកស្កប់ស្កល់ ពីអារម្មណ៍ទាំងនោះ ។
ប្រើពេលវេលា យ៉ាងយូរ ទើបនាយលង់លក់ ក្រោមស្នូរចម្រៀងល្វើយៗដែលជា ទម្លាប់របស់នាយ ។
សូមរង់ចាំទស្សនាវគ្គ
៥ !
No comments:
Post a Comment