ហែកមេឃតាមស្នេហ៍អូន
ភាគ ២
ព្រះទិនករបានចោលពន្លឺព្រិចៗតាមប្រឡោះបង្អួចផ្ទះរបស់កម្លោះនាយសមុទ្រ
សម្លេងមាន់ រងាវបានដាស់មាណព យើង ឲ្យភ្ញាក់ឡើង រៀបចំផ្ទះមុនពេលទៅធ្វើការ ។
រៀបចំអាហារពេលព្រឹករួច កម្លោះក៏រៀបចំឡាន ដើម្បីដឹកដូងទៅទម្លាក់ នៅកន្លែងលក់ឯសមុទ្រ
។ រាជរុញរបងបម្រុងចេញឡាន ស្រាប់តែប្រទះ
ភ្នែកឃើញមនុស្សស្រីម្នាក់ដេកលើដីកើយបង្វេច ខោអាវ អោបដៃរុញដូចកូនសត្វ ។
កម្លោះមើលស្រី ម្នាក់នោះពីក្រោយហាក់បីដូចជាធ្លាប់ស្គាល់ នាយក៏យកដៃទៅប៉ះរាង
កាយនាងក្រមុំ ប៉ុន្តែស្រាប់តែដក ដៃចេញយ៉ាងលឿន ព្រោះរាងកាយនាងមានកម្តៅដូចភ្លើង ។
- ហេតុអីក៏រាងកាយមនុស្សម្នាក់នេះក្តៅយ៉ាងនេះ ?
មាណពយើងក៏លូកដៃទៅដាស់នារីនោះទាំងវាចា ៖
- អ្នកនាង ! អ្នកនាង ! ក្រោកឡើងនេះភ្លឺហើយ !
ដាស់យ៉ាងណាក៏ស្រីម្នាក់នោះមិនភ្ញាក់ លឺតែសម្លេងថ្ងូររហ៊ឺស
ឯដៃស្រីអោបក្បាលជង្គង់ ជាប់ ខ្លួនប្រាណក្តៅ ដូចភ្លើងដុតដែក
នាយកម្លោះរាជក៏ដាស់ស្រីម្តងទៀត ទាំងទាញរាងកាយនាងមើល មុខឲ្យចំ
ស្រាប់តែភ្ញាក់ដូចគេចាក់ទឹក ត្រជាក់កណ្តាលមុខ
ព្រោះមនុស្សស្រីម្នាក់នោះជាមនុស្សស្រីដែល គេបានេដញចេញ ពីផ្ទះគេកាលពីយប់មិញ ។
នាយនឹក បុកពោះព្រួលៗ មិនដឹងថា នាងកើតអីរឺអត់ ។ នាយកម្លោះសមុទ្រ ភ័យខ្លាំងទៅៗ
ពេលហៅស្រីមិនឆ្លើយ លឺតែសម្លេងថ្ងូរ នាយក៏ស្ទុះបីនាងចូលទៅ ក្នុងផ្ទះ
រួចយកកន្សែងជ្រលក់ទឹកទៅជូតឲ្យធីតាកម្សត់ ។ មួយសន្ទុះ កម្តៅនាងក៏បានចុះខ្សោយ រាជនៅ
អង្គុយមើលធីតាយើង រហូតស្រីបើកភ្នែករួចស្រែករកទឹក ។ មាណពស្ទុះទៅយកទឹកមួយកែវមកឲ្យស្រី
រួចក៏សួរ ៖
- ហេតុអីក៏នាងដេកក្រៅផ្ទះបែបនេះ ? ដឹងទេ
ថាទឹកសន្សើមមិនមែនជាឪសថនៃភាព ត្រជាក់ទេ តែវាអាចធ្វើ ឲ្យនាងឈឺបានណា៎ !
ក្រេបទឹកហើយកែវជានាមផ្ទាល់របស់ស្រីក៏តបវាចា ៖
- ព្រោះតែខ្ញុំមិនមានកន្លែងជ្រកទើប សម្រេចចិត្តដេកលើដី
យកទឹកសន្សើមធ្វើជាភួយ ដើម្បីឲ្យផុតមួយយប់ ទម្រាំដល់ថ្ងៃថ្មី
ព្រោះបើខ្ញុំទៅទាំងយប់ក៏ខ្ញុំមិនស្គាល់ថា ទីណាជាទីណានោះទេ !
ដូច្នេះមានតែយកដីធ្វើពូក ហើយយកទឹក សន្សើមធ្វើភួយប៉ុណ្ណោះ !
- នេះកម្សត់ដល់ថ្នាក់នេះផង !
- ទោះលោកមិនជឿក៏ខ្ញុំគ្មានអ្វីបញ្ជាក់ទៀតដែរ ! ស្រេចលើលោកគិតចុះ !
អរគុណសម្រាប់ ទឹកមួយកែវនេះ ហើយក៏អរគុណដែលផ្តល់កន្លែងដេកសម្រាប់ខ្ញុំ !
ចប់សម្តី ស្រីក៏ក្រោកដើរ ប្រុងបោះជំហានចេញ តែត្រូវនាយរាជឃាត់ ៖
- ឈប់សិន ! នាងគិតចង់ទៅណា ?
- ពេលនេះភ្លឺហើយ ! ដូច្នេះល្មមខ្ញុំអាចស្វែងរកកន្លែងដែលខ្ញុំចង់ទៅបានហើយ !
- តែពេលនេះនាងកំពុងតែឈឺ !
- តែខ្ញុំអត់មានមធ្យោបាយទេ !
- តែខ្ញុំមានមធ្យោបាយ !
- លោក..........!
- នៅផ្ទះខ្ញុំសិនទៅ ! ជាពីជំងឺពេលណាចាំគិតទៀត !
ធីតាកែវសម្លឹងមុខកម្លោះរាជទាំងឆ្ងល់ នាយមាណពយើងក៏ស្តី ៖
- កុំគិតណា៎ ថាខ្ញុំទុកចិត្តនាង !
គ្រាន់តែមិនចង់ឃើញមនុស្សស្រីឈឺហើយដើរទៅសន្លប់នៅ មុខផ្ទះខ្ញុំតែប៉ុណ្ណោះ !
នៅសម្រាកទីនេះហើយ ! ជាពេលណាចាំទៅ តែហាមគិតអ្វីមិនល្អពីទ្រព្យសម្បត្តិខ្ញុំ
មិនអញ្ចឹងទេ ខ្ញុំលែងគួរសមទៀតហើយ មិនថា មនុស្សស្រីឈឺ រឺមិនឈឺនោះទេ !
ទោះបីកម្លោះរាជចង់និយាយបែកពពុសមាត់ទៀតក៏ក្រមុំគ្មានកម្លាំងតមាត់ដែរ
នាងគិតតែ ម៉្យាងថា ពេលនេះ
ទោះបីជានាងធ្វើចិត្តខ្លាំងដើរចេញពីផ្ទះអាតាចិត្តអាក្រក់នេះក៏មិនបានឆ្ងាយ
ព្រោះខ្លួន កំពុងតែមានជំងឺ ម៉្យាងជាលើក ទីមួយដែលនាងបានមកជាន់លើទឹកដីនេះ
ដូច្នេះទីកន្លែងណាក៏មិន ស្គាល់ មានតែទ្រាំចិត្តស្តាប់នូវពាក្យចោទ និងមិនទុកចិត្ត
របស់គេមកលើនាងតែប៉ុណ្ណោះ ។
- អង្គុយទីនេះហើយ ខ្ញុំទៅដាំបបរឲ្យញ៉ាំ ! ហាមដើររុករានក្នុងផ្ទះខ្ញុំ !
នាងមានសិទ្ធតែ ម៉្យាងគឺ អង្គុយឲ្យស្ងៀម ហើយនៅតែមួយកន្លែងដែលខ្ញុំបញ្ជា !
- ខ្ញុំ..........!
- ហាមតមាត់ ! អង្គុយចុះ !
ខ្ជិលប្រកែកច្រើន កែវក៏ស្តាប់តាមបញ្ជា ព្រោះគេជាម្ចាស់ផ្ទះ ប៉ុន្តែក្នុងចិត្តលួចជេរកម្លោះ
មិនលួសមាត់់ ។ នាយដើរចូលទៅក្នុងផ្ទះបាយបាត់ ស្រីក៏រអ៊ូម្នាក់ឯង ៖
- បញ្ជានេះ បញ្ជានោះ ធ្វើខ្លួនជាចង្វាយ ! ផ្ញើសិនចុះ ! ជាពេលណា
ដឹងគ្នាមិនខាន !
២០ នាទីកន្លងផុត រាជកាន់បបរមួយចាន ជាមួយត្រីងៀតមកឲ្យធីតាកែវ
ស្រីតាមសម្លឹងរាល់ ទង្វើរបស់នាយកម្លោះ ព្រោះខ្លាចគេធ្វើអ្វីមិនល្អចំពោះគេ ។
មាណពដាក់ចានបបរ និងចានត្រីងៀតចុះ រួចទម្លាក់វាចា ៖
- ញ៉ាំបបរនេះសិនទៅ ! ផ្ទះខ្ញុំគ្មានគុយទាវឲ្យនាងញ៉ាំទេ !
គាប់ជួននាយកម្លោះមិនចាប់អារម្មណ៍ ស្រីពេបមាត់ដាក់នាយ ទាំងលួចរអ៊ូតិចៗ ៖
- ធ្វើឯងចិត្តល្អ ! ហ៊ឺស.... អាប្រុសឆ្កួត ! មិនដឹងថា
ចានបបរនេះដាក់ថ្នាំអ្វីខ្លះឲ្យខ្ញុំ ! កុំគិត ណា៎ថាខ្ញុំជឿឯងឲ្យ សោះ !
- និយាយអី ?
- អត់មានទេ !
- កុំឲ្យដឹងឲ្យសោះណា៎ ថានាងកំពុងតែលួចជេរខ្ញុំ មិនអច្ចឹងទេ
ខ្ញុំនឹងចាប់រំលោភនាង ហើយបោះនាងទៅក្រៅ ផ្ទះមិនខាន !
- នេះឯងហ៊ានហ្អេស ?
- ចង់ដឹងសាកលរមើលទៅ !
- គិតថា ខ្ញុំមិនហ៊ានមែនទេ ! អាឆ្កួត..... អាឡប់........
អាប្រុសគំរក់.........!
កែវបានដៃជេរមាណពមិនឈប់ ក្រមុំជេរអស់វេលាយ៉ាងយូរ នៅតែមិនឃើញរាជហ៊ានធ្វើ
អ្វីនាង ទើបនាងឈប់ ជេរ ព្រោះគិតថា កម្លោះយើងបានតែមាត់ ។
បិទមាត់ឈប់ជេររាជមិនទាន់ជិត ផង ស្រាប់តែនាយរាជ ស្ទុះទៅស្រីថើបបបូរ
មាត់ដ៏ស្រើបស្រាលរបស់ស្រី ធ្វើឲ្យនាងបិទដង្ហើមឈប់ ដក មួយសន្ទុះ ព្រោះតែភ័នស្មារតីនឹក
ស្មានមកដល់ថា កម្លោះរាជ ហ៊ានធ្វើដាក់នាងបែបនេះ ។ ស្រីភ្ញាក់ ស្មារតី រុញមាណពរាជចេញ
ហើយលើកដៃជូតមាត់យ៉ាងញាប់ដៃ ។
- ឯង........ អា.........
រាជក៏មិននឹកស្មានថា ខ្លួនហ៊ានធ្វើបែបនេះដែរ
កម្លោះខ្មាសនឹងកែវយ៉ាងខ្លាំងចំពោះទង្វើ របស់ខ្លួនដែលធ្វើ ឡើងព្រោះតែកំហឹង ។
នាយធ្វើខ្លួនអេះអុញ រួចដើទៅកាន់គ្រែតូចមួយក្បែរនោះ ៖
- ខ្ញុំ........ខ្ញុំ..........អើ.....ខ្ញុំទៅធ្វើការហើយ ! ញ៉ាំបបរហើយ គេងលើគ្រែនេះចុះ !
ចប់សម្តីមិនទាន់ផង រាជបានរម្លៀកខ្លួនចេញផុតពីផ្ទះ រួចឡើងឡានបើកចេញទៅបាត់
បន្សល់ទុកឲ្យនាងកែវ អង្គុយខ្ទប់មាត់ សម្រក់ទឹកភ្នែកយំខឹងនឹងទង្វើនាយកម្លោះ ។
តាំងពីតូចរហូតដល់ វ័យប៉ុននេះ គ្មានអ្នកណាហ៊ានថើបនាងទេ
មានតែមនុស្សប្រុសម្នាក់នេះគត់ដែលហ៊ានធ្វើបែបនេះដាក់ នាង ព្រោះតែកំហឹង ដោយសារនាងជេរ
។ ចំណែករាជក៏មិន ដែលធ្វើអំពើបែបនេះដាក់អ្នកណាពីមុន ដែរ ។
មនុស្សដែលកម្លោះបានស្គាល់សុទ្ធតែទទួលបានពាក្យពិរោះ ទឹកចិត្តសណ្តោះ ពីនាយគ្រប់ពេល
វេលា ចុះហេតុអ្វី ពេលដែលបានជួបកែវ នាយកម្លោះផ្លាស់ប្តូរអតចរិកលឿនយ៉ាងនេះ ? រឺក៏វាជា និស្ស័យ ស្អប់ខ្ពើមគ្នាពីជាតិមុន ។ វាស្ទើរតែមិនគួរឲ្យជឿទេ
បើគិតរឿងទាំងនេះពាក់ព័ន្ធទៅនឹងអតីតជាតិ ពេលខ្លះ វាគ្រាន់តែជាចរិក
មនុស្សមួយឆាវតែប៉ុណ្ណោះ ។
ពេញមួយថ្ងៃ រាជធ្វើការហាក់បីដូចជាគ្មានវិញ្ញាណក្នុងខ្លួនសោះ ។
កម្លោះស្រម៉ៃដល់ទង្វដែល នាយបានធ្វើដាក់ កែវពីព្រឹកមិញ ។
នាយរៀបចំបិទហាងទាំងអារម្មណ៍មិននៅក្នុងខ្លួនសូម្បីតែបន្តិច គ្រប់រូបភាពនៃការភ្ញាក់ផ្អើលរបស់កែវចំពោះ
ការប្រព្រឹត្តរបស់គេនៅតែដក់ក្នុងចិត្តនាយជានិច្ច ។
នាងនីដើរចូលមកជាមួយស្បោងមួយក្នុងដៃ ពេលឃើញមុខរាជ ស្រីស្ទុះទៅចាប់ដៃកម្លោះ
រួចទម្លាក់ស្បោងនោះ ទុកមួយឡែក ហើយវាចាទាំងស្លន់ស្លោ ៖
- បងរាជ ! នេះបងអត់ស្រួលខ្លួនមែនទេ ?
រាជតបទាំងសម្លេងតិចៗ ៖
- បងអត់កើតអីនី !
- តែនេះទឹកមុខបងស្លេកស្លាំងណាស់ ហេតុអីថាអត់កើតអី ?
មាណពដាក់ខ្លួនអង្គុយចុះក្បែរ គំនរដូងរួចនិយាយ ៖
- បងគ្រាន់តែអស់កម្លាំងតិចតួចប៉ុណ្ណោះ បងអត់អីទេ ! ចុះនេះ
នីបងរកបងទាំងល្ងាចមាន ការអីមែនទេ ?
ស្រីស្រស់នីលើកស្បោងមកហុចឲ្យរាជ ៖
- លឺថា បងចូលចិត្តធុរេន ទើបខ្ញុំទិញមកផ្ញើ ! នេះណា៎ !
រាជទទួលធុរេនពីដៃស្រី ទាំងវាចា ៖
- ថ្ងៃក្រោយមកលេងបង មិនចាំបាច់ទិញអ្វីមកផ្ញើក៏បានដែរ !
នាំតែរំខាននីទេ !
- រំខានអីប៉ុណ្នឹងនោះ ! សម្រាប់បងរាជ
ទោះបីច្រើនជាងនេះក៏ខ្ញុំធ្វើបាន ! សំខាន់ឲ្យតែបង រាជមិនស្រែកថា ធុញខ្ញុំទៅបានហើយ !
- ពុទ្ធោអើយ ! តើអ្នកណាដែលធុញនឹងស្រីស្អាតដូចនីទៅ ? គ្រាន់តែបងមិនចង់រំខាននីនឹង ណា៎ !
- មិនរំខានទេ ចាស៎ !
- អញ្ចឹងបងអរគុណនីច្រើនហើយណា៎ !
- ចាស៎ មិនអីទេ សម្រាប់បងរាជ !
ក្រមុំនៅតែមិនអស់ចិត្តចំពោះទឹកមុខស្រពន់របស់រាជ នាងក៏ឈ្លីចសួរម្តងទៀត
៖
- នេះប្រាកដហើយមែនទេ ថាមិនអី ! ត្រូវការទៅមន្ទីរពេទ្យទេ
ខ្ញុំជូនបងទៅ !
កម្លោះញញឹមដើម្បីបង្ហាញប្រាប់ស្រីថា នាយមិនអី !
- បងមិនអីពិតមែន ! អរគុណនីដែលបារម្ភ !
សម្រាកតិចទៅបងលែងអីហើយ !
- អញ្ចឹងបើបងរាជប្រាកដថា មិនអីហើយ ខ្ញុំសុំទៅវិញហើយណា៎ !
- បាទ ! អរគុណហើយណា៎ នីដែលបានមកលេងបង ហើយក៏អរគុណដែលបានទិញ
ធុរេនមកផ្ញើបង !
- ចាស៎ !
បន្ទាប់ពីនាងក្រមុំចេញបាត់ នាយកម្លោះរាជក៏បិទហាង
ហើយក៏ឈាងចូលផ្សារបន្តិចមុន ពេលត្រឡប់ទៅផ្ទះ ។ មាណពហាក់បីដូចជាជ្រួលច្របល់ណាស់
ចតឡានមិនទាន់ស្រួលបួលផង ក៏ស្ទុះ ចូលទៅក្នុងផ្ទះរកមើលស្រីស្រស់ធីតាកែវ
ក្រែងលរនាងខឹងខ្លួន រួចរត់ចេញពីផ្ទះគេទាំងដែលខ្លួនមាន ជំងឺ តែនាយក៏ស្រាលចិត្តឡើង
វិញបន្ទាប់ពីបានឃើញរូបនាង កំពុងតែគេងនៅលើគ្រែដែលនាយបាន ប្រាប់មុនពេលគេចេញទៅធ្វើការ
។ រាជក្រឡេកទៅមើលចានបបរ បែរជាឃើញ បបរនៅទាំងអស់ សូម្បីត្រីងៀតមិនអស់សូម្បីបន្តិច ។
នាយកម្លោះដឹងភ្លាមថា នាងប្រហែលជាខឹងគេទើប មិនញ៉ាំរបស់ ដែលគេធ្វើឲ្យ
រឺអាចមកពីនាងមិនទុកចិត្តគេ ។ រាជដាក់ស្បោងឥវ៉ាន់ និងស្បោងធុរេនដែលស្រីនីទិញ
ផ្ញើទៅលើកៅអី រួចក៏លើកចានបបរ និងត្រងៀតទៅគ្រប់ទុកក្នុងចង្រ្កានបាយ ។
នាយដើរត្រឡប់មកវិញ ស្រាប់តែលឺ សម្លេងថ្ងូរក្បែរៗខ្លួន គេក៏ផ្ទៀងស្តាប់
ក៏ប្រាកដចិត្ត ព្រោះសម្លេងនោះជាសម្លេងរបស់កែវ ។
នាយដើរចូលទៅជិតស្រីរួចលូកដៃទៅស្ទាបថ្ងាសស្រី ស្រីតែដកដៃវិញយ៉ាងរហ័ស ។
- ហេតុអីក៏ខ្លួនរបស់នាងក្តៅយ៉ាងនេះ ? បណ្តោយទុកបែបនេះមិនបានទេ !
កម្លោះរាជស្ទុះរត់ចេញទៅក្រៅយ៉ាងលឿន
មួយសន្ទុះក៏មកវីញជាមួយគ្រូពេទ្យប្រុសម្នាក់ មកជាមួយ ។ គ្រូពេទ្យ យល់អាការៈកែវភ្លាម
គេក៏ទាញឧបករណ៍ស្ទង់កំដៅស្រី ឯរាជវិញហាក់អង្គុយមិន សុខ នាយឧស្សាហ៍ក្រឡេកមើលមុខកែវ
រួចក៏មើលមុខពេទ្យវិញ ។ នាយសួរលោកគ្រូពេទ្យ បន្ទាប់ពី
គ្រូពេទ្យដកឧបករណ៍ស្ទង់កំដៅចេញពីអ្នកជងឺ ៖
- លោកគ្រូពេទ្យ ! នេះគេយ៉ាងម៉េចហើយ ?
គ្រូពេទ្យសម្លឹងមុខកែវបន្តិច រួចបែរមុខតបជាមួយរាជ ៖
- ដោយសាអ្នកជំងឺហាលទឹកសន្សើមពេញមួយយប់
ទើបបណ្តាលឲ្យគេមានអាការៈក្តៅ ខ្លួនខ្លាំងបែបនេះ ! ខ្ញុំនឹងរៀបចំថ្នាំទុកសម្រាប់គេ
ហើយបន្តិចក្រោយពីទទួលទានថ្នាំ នាងនឹងមាន អាការៈធម្មតាវិញហើយ ! លោកកុំបារម្ភអី !
តែសុំកុំបណ្តោយឲ្យអ្នកជំងឺសម្រាកនៅទីនេះអី ! ខ្ញុំនឹងចាក់ថ្នាំត្រជាក់ឲ្យគេ
ដើម្បីឲ្យកំដៅថយចុះ !
គ្រូពេទ្យចាក់ថ្នាំឲ្យស្រីរួចក៏រៀបចំថ្នាំមួយកញ្ចប់ហុចទៅឲ្យរាជ
៖
- នេះជាថ្នាំរបស់អ្នកជំងឺ !
- អរគុណលោកគ្រូពេទ្យ !
- បាទមិនអី ! ជួយយកកន្សែងជ្រលក់ទឹកជូនខ្លួនឲ្យគេផង !
- បាទលោកគ្រូពេទ្យ ! អរគុណណា៎ លោកគ្រូពេទ្យ !
- បើអស់កិច្ចការហើយ ជម្រាបលាទៅវិញហើយ !
- បាទជម្រាបលាលោកគ្រូពេទ្យ !
រាជជូនដំណើរគ្រូពេទ្យដល់របងផ្ទះ ទើបត្រឡប់វិញ
រួចផ្លាស់ប្តូរកន្លែងគេងឲ្យកែវ ។ នាយ បីនាងទៅដាក់គេង លើគ្រែក្នុងបន្ទប់របស់គេ
រួចយកកន្សែងជ្រលក់ទឹកទៅជូតឲ្យនាង ។
ពេលសម្លឹងមើលភ័ក្រ្កស្រីចំ ទើបដឹងថា
សម្រស់កែវស្ទើរតែគ្មានអ្នកប្រៀប វង់ភ័ក្រ្កមូល ដូចពងក្រពើ រោមភ្នែក ងរដូចឥន្ធនូ
សាច់មុខម៉ត់ខៃសរដូចទេពធីតា ម្រាមដៃដូចបន្លាក្រូច មិនសាក សមជាមនុស្សអាក្រក់ដូចរាជគិតទេ និយាយឲ្យ ខ្លី ទោះបីរៀបរាប់យ៉ាង
ណាក៏សម្រស់ស្រីនៅតែគ្មាន អ្នកផ្ទឹម រហូតដល់នាយកម្លោះយើងសម្លឹងមិនដាក់ភ្នែក ។
ជូតឲ្យស្រីរួច រាល់ មាណពក៏លើកចានដែក ទឹកទៅទុក រួចត្រឡប់មកអង្គុយក្បែរស្រីវិញ ។
ជួនធ្វើការអស់កម្លាំង រាជក៏ដាក់ក្បាលដេកលើ គ្រែក្បែរ ដៃកែវ
ទាំងដែលគេមិនបានញ៉ាំបាយល្ងាច សូម្បីតែខោអាវក៏មិនទាន់បានប្តូរ ។
ចន្ទា្ររះពេញមួយយប់ ក៏យាងកាយចេញ
ប្តូរវេនព្រះអាទិត្យមករះបំភ្លឺលោកម្តងទៀតជា ថ្ងៃថ្មី ។ កែវដេកពេញ
មួយយប់គ្មានភ្ញាក់អីបន្តិច ។ ពេលពន្លឺព្រះអាទិត្យចោលចំកែវភ្នែក កែវក៏ភ្ញាក់ដឹង
ខ្លួន ហើយបើកភ្នែកតិចៗ ។ ពេលបើកភ្នែក អស់ ស្រាប់តែឃើញរាជកំពុងអង្គុយសម្លឹងមើលមកនាង
ដូចជាអ្នកទោស ស្រីក៏ស្ទុះងើបយ៉ាងរហ័ស ទាំងស្តីថា ៖
- លោកកំពុងមើលអី ? អា.....
- កុំទាន់ជេរ ហើយក៏កុំទាន់គិតអ្វីមិនល្អមកលើខ្ញុំ !
អ្វីបន្តិចក៏ខ្ញុំមិនទាន់បានធ្វើចំពោះនាង ដែរ ! មានតែខ្ញុំដេក យាមនាងពេញមួយយប់ !
ដឹងខ្លួនក៏ល្អហើយ ! ចង់សួរថា នាងយ៉ាងម៉េចហើយ?
កែវសម្លឹងមើលរាងកាយរបស់ខ្លួនពីរបីដង រួចសួរត្រឡប់ ៖
- តើខ្ញុំកើតអី ?
- នាងក្តៅខ្លួនពេញមួយយប់ហើយ !
ពេលនេះយ៉ាងម៉េចហើយ ? សុំស្ទាបបន្តិចមើល៎!
រាជលូកដៃបម្រុងស្ទាបថ្ងាសកែវ
តែស្រីដកខ្លួនថយក្រោយយ៉ាងរហ័ស ទាំងវាចា ៖
- មិនបាច់ទេ ! ខ្ញុំស្ទាបខ្លួនឯងបាន !
ខ្ញុំលែងកើតអីហើយ !
- នៅមាត់រឹងទៀត !
បានតែទុកចោលឲ្យដេកក្រៅផ្ទះទើបសម ! បើដឹងខ្លួនហើយក៏ឆាប់ លុបមុខ រួចផ្លាស់ខោ
អាវទៅ ! ខ្ញុំឃើញនាងពាក់ខោអាវនេះ ២ ថ្ងៃមកហើយ ! ខោអាវនៅលើតុនោះ រួចហើយក៏ញ៉ាំបបរ
នឹងអាលលេបថ្នាំ ហើយក៏ចូលគេងទៅ ! ខ្ញុំទៅធ្វើការហើយ !
ថាចប់ រាជក៏ដើរចេញទៅ ស្រាប់តែទប់ដំណើរឈប់
បែរមកនិយាយថា ៖
- មិនបាច់ខ្លាចថា
ខ្ញុំដាក់ថ្នាំក្នុងចានបបរនេះទេ ហើយក៏មិនបាច់ខ្លាចថា ខ្ញុំចង់ធ្វើអ្វី នាងដែរ
ព្រោះបើខ្ញុំចង់ ធ្វើមែន មិនចាំបាច់នាងដឹងខ្លួនចាំធ្វើនោះទេ !
មេត្តាគិតមនុស្សក្នុងផ្លូវល្អផង ! នៅក្នុងផ្ទះបាយមានម្ហូបក្នុងទូរទឹកកក
បើឃ្លានអាចធ្វើអ្វីញ៉ាំដោយខ្លួនឯងបាន ! ល្ងាចទើបខ្ញុំត្រឡប់ មកវិញ !
ខ្ញុំទៅធ្វើការហើយ !
រាជដើរហួសចេញទៅបន្សល់ឲ្យកែវតាមសម្លឹងដំណើរកម្លោះរហូតផុតកន្ទុយភ្នែក
មាណវីបើកភួយដែលខ្លួន កំពុងដណ្តប់មើលដើម្បីឲ្យប្រាកដខ្លួនថា គេពិតជាមិនបានធ្វើនាងមែន
។ ខោអាវនៅដដេល ដូច្នេះគេប្រាកដជាមិនហ៊ានធ្វើអ្វី ដូចគេនិយាយមែន ។ ធីតាក៏ចុះពីគ្រែ
ឈោងយក ថង់ខោអាវដែលរាជបានទិញពីផ្សារមក ឲ្យនាងកាលពីល្ងាចមិញរួចលប់ មុខ ។
នាងអង្គុយមើលចាន បបរដែលគ្រប់លើតុទាំងមិនទុកចិត្ត ទោះបីជាកម្លោះអះអាងថា
គេមិនធ្វើបាបនាងគេ ។ នាងទាញថង់ ថ្នាំមកមើល រួចសម្លឹងមើលចាបបរម្តងទៀត
ទើបដាច់ចិត្តហ៊ានញ៉ាំបបរនោះ ព្រោះវាអស់ជម្រើស សម្រាប់នាង ។
ពេញមួយថ្ងៃដែលនាងមិនបានញ៉ាំអ្វីទាំងអស់ ដូច្នេះវាធ្វើឲ្យក្រពះនាងស្រែកថ្ងូរ
បើមិន ញ៉ាំបបរនេះ គឺគ្មានអ្វីញ៉ាំទេ ។ អស់បបរពីចាន ទើបស្រីលេបថ្នាំតាមបញ្ជារបស់រាជ
រួចក៏ចូលដេកលង់ លក់ទៅ ។
សូមរងចាំទស្សនាវគ្គ ៣ !
No comments:
Post a Comment