កែវចាកចេញពីផ្ទះនាយមិនទាន់បាន
ប៉ុន្មានផង ទូរស័ព្ទកម្លោះ យើងចាប់ផ្តើមរោទ៌ភ្លាម នោះគឺលេខយ៉ា ៖
-
អាឡូ ! អាយ៉ា !
-
នែ៎ អារាជ ! នេះក្បត់សន្យាហើយណា៎វ៉ើយ
និយាយជាមួយគ្នារួចហើយម្តេចបានធ្វើបែបនេះ ?
រាជចាប់ផ្តើមនិយាយបកស្រាយពីការមិនបានចូលរួម
៖
-
ស្តាប់យើងនិយាយសិនអាយ៉ា ! យើងមានបញ្ហាទើបមិនបាន
ទៅតាមសន្យា ! យើងមិនមានចិត្តក្បត់សន្យាទេ តែយើងមានហេតុ
ផលមែនណា៎ ! អូហ៍...... !
លឺសម្លេងថ្ងូររាជ
យ៉ាសួរភា្លម ៖
-
ឯងកើតអីហ្នឹងអារាជ ? នេះមានអ្វីធ្ងន់ធ្ងរដែរ
? មានអ្វីយើងជួយបានដែរទេ ?
-
គឺមិនអីទេ ! របួសតិចតួចទេ ! ឯងមិនចាំបាច់ជួយអ្វីទាំងអស់
ជួយតែម៉្យាងទៅបានហើយ គឺឈប់ខឹងទៅវ៉ើយ យើងសុំទោសពិតមែន !
-
ហ៊ើយៗ នេះឯងគិតថា យើងជាមនុស្សអាត្មានិយមបែបនេះ ហ្អេស ? មិត្តភ័ក្ក្រណា៎វ៉ើយ មិនមែនទាសករទេ ហេតុអ្វីក៏ខ្ញុំមិនយល់ ហេតុផលនោះ ?
ប្រាប់បានទេថា មានរឿងអីកើតឡើងទៅ ?
-
គឺ......
-
ឈប់ៗ ! ចាំបន្តិចណា៎
យើងលើកទូរស័ព្ទសង្សារមួយណា៎ !
-
អីយ៉ា មានសង្សារតាំងពីអង្កាល់ឯង ?
ក្បត់ខ្ញុំហើយ ឈឺចាប់ណាស់
-
ឈឺប៉ុណ្ណឹងហើយនៅលេងសើចទៀតឯង ! ចាំបន្តិចណា៎ !
យ៉ាក៏ទទួលទូរស័ព្ទម្ខាងទៀតដែលកំពុងតេមក
៖
-
អាឡូកែវ ? មានអ្វីឲ្យជួយដែរទេ
កែវដែលទូរស័ព្ទទៅក៏តបពីម្ខាងទៀតមក
៖
-
លោកយ៉ាជួយមកទទួលខ្ញុំនៅម្តុំផ្លូវឯករាជ្យបន្តិចបានទេ ? នេះខ្ញុំមិនសូវស្គាល់ច្បាស់ថា ផ្លូវទៅផ្ទះលោកតាមណាទេ !
-
ប្រាកដជាបាន ! ខ្ញុំនឹងទៅទទួលកែវភ្លាម !
កែវចាំបន្តិចណា៎ !
-
ចាស៎ ខ្ញុំចាំ !
-
បាទកែវ !
លឺថាស្រីឲ្យទៅទទួល
យ៉ាមិនបាននិយាយអ្វីទាំងអស់ថែមទាំង ផ្តាច់ទូរស័ព្ទមិនបានប្រាប់កម្លោះ
រាជដែលកំពុងតែចាំស្តាប់ឯម្ខាងទៀត
ឯរាជបែរជាគ្រវីក្បាលញញឹមនឹងទង្វើប្លែកៗរបស់មិត្តភ័ក្ក្រ ។
មកដល់ផ្លូវដែលស្រីប្រាប់
យ៉ាព្យាយាមសម្លឹងរកស្រីតែមិនឃើញឡើយ ។ នាយចូលរកតាមម៉ាត ឯការាសសាំងក៏នៅតែមិនឃើញ ។
កម្លោះរកអស់ចិត្ត ក៏ឈរដកដង្ហើមធំ មិនដឹងថា នាងនៅទីណា ។ ភ្លាមនោះស្រាប់តែ ៖
-
អូហ៍សុំទោស !
យ៉ាក្រឡេករកអ្នកដែលដើរមកបុកខ្លួនហើយលាន់មាត់ទាំងពីរ
៖
-
គឺនាង.... !
-
គឺនាយ..... !
ការពិត
ស្រីម្នាក់នោះគឺនីដែលជាសត្រូវសម្តីគ្មានពីររបស់កម្លោះយ៉ា ។ នាយសម្លឹងនីតាំងពីក្បាល
ដល់ចុងជើង ប៉ុន្តែនាយមិននិយាយអ្វីទាំងអស់ ឯនីពេលដែលឃើញយ៉ាសម្លឹងមើលមកខ្លួនបែបនេះ
ស្រីហាក់បីដូចជាប្លែកម៉េចមិនដឹង ។ នាងក៏ច្រាណយ៉ាមួយទំហឹងធំ ៖
-
នេះ ! នាយសម្លឹងស្អី ? ចង់គិតអីឆ្កួតៗលើខ្ញុំមែនទេ ?កុំគិតណា៎
បើមិនអច្ចឹងទេ ខ្ញុំនឹងស្រែកប្រាប់មនុស្សទីនេះ ឲ្យលោកខ្មាសគេម្តង !
កម្លោះចង់ចញ្ចើមឡើងលើកទាំងសង
រួចតបនី ៖
-
នែ៎នាង ខ្ញុំគ្មានពេលមកឈ្លោះគ្នាជាមួយនាងទេ ! ស្រីស្អីរឿងច្រើន បែបនេះ ?
-
នេះលោកថា ខ្ញុំជាស្រីរឿងច្រើនហ្អេស ? អាប្រុសលប់!
ឯង....
-
ឈប់ៗៗៗ ! ឈប់បានហើយ ! គ្មានអារម្មណ៍ឈ្លោះគ្នាទេ ! មនុស្សកំពុងតែមានបញ្ហា
! ជួបមុខពេលណារករឿងគ្មានលោះ ! សង្ឃឹមថា
ថ្ងៃក្រោមមិនជួបមុខទេ !
នាយយ៉ាពោលចប់ក៏ដើរចេញទៅ
នីក៏បន្តវាចា ៖
-
ខ្ញុំក៏មិនចង់ជួបមុខលោកដែរ ប្រុសស្អីមាត់ច្រើនបែបនេះ
? អូហ៍ឈប់សិន ! នែ៎នាយ !
ខ្ញុំប្រាប់ថា ឲ្យឈប់សិនណា៎ ! មិនលឺទេ ?
មាណពចាប់ផ្តើបញ្ចេញទឹកមុខធុញទ្រាំនិងនីមែនទែនហើយ
កម្លោះវាចាសួរ ទាំងដែលដៃក្រមុំចាប់កម្លោះជាប់ ៖
-
នេះស្អីនាងទៀតហើយ ? ខ្ញុំប្រញាប់ណាស់
គ្មានពេលនៅ លេងសើចជាមួយនាងទេ !
-
ខ្ញុំក៏មិនចង់លេងសើចជាមួយនាយដែរ ! ឲ្យខ្ចីទូរស័ព្ទបន្តិចមក
!
យ៉ាលាន់មាត់
៖
-ស្អីគេហ្នឹង ? នេះសម្បីតែទូរស័ព្ទផ្ទាល់ខ្លួនក៏មិនមានដែរហ្អស៎
?
-
ឲ្យរឺក៏មិនឲ្យ ?
ស្ងៀមមួយសន្ទុះ
យ៉ាក៏ដកទូរស័ព្ទពីហោប៉ាវហុចទៅឲ្យស្រី ព្រមទាំងវាចា ៖
-
នេះគិតថា ជាសង្សារអារាជទេ មិនអច្ចឹងមិនឲ្យទេ !
-
ដឹងក៏ល្អហើយ គង់តែនឹងឲ្យដដែល រអ៊ូច្រើនម្លេះ ?
អ្នកទាំងពីរក៏បញ្ចប់សង្រ្គាមសម្តី
នីក៏ចាប់ទូរស័ព្ទតេតែមិនដឹងទៅណាទេ ភ្លាមនោះស្រាប់តែលឺ ស្រីហៅឈ្មោះនាយរាជ ៖
-
បងរាជ ! នេះនីកំពុងតែនិយាយណា៎ ! នីមានរឿងចង់ប្រាប់បងរាជ !
សម្លេងរាជក៏តបពីខ្សែម្ខាងទៀត
ទាំងសម្លេងដូចជាងងុយ ៖
-
នេះនីមានការអ្វីទៅ ? យប់ហើយណា៎នី
ចាំព្រឹកមិនបានទេអី ?
-
មិនបានទេ បងនៅចាំស្រីម្នាក់នោះបានទេ ?
-
ម្នាក់ណាទៅ ?
-
ស្រីម្នាក់ដែលធ្លាប់រស់នៅជាមួយបងកាលពីមុននោះអី !
-
កែវ.......
រាជលាន់មាត់
ហើយវាចាសួរនី ៖
-
នេះមានរឿងអីមែនទេនី ? នីបានជួបកែវមែនទេ ?
-
មែនហើយបង ! ខ្ញុំបានជួបស្រីម្នាក់នោះមុននេះបន្តិច
ប៉ុន្តែស្រី នេះមិនអន់ដូចពួកយើងគិតទេ ! គេមានអង្គរក្សដល់ទៅពីរបីនាក់តាម
ពីក្រោយរហូតហើយមើលមុខអង្គរក្សស្រីម្នាក់នោះគួរឲ្យខ្លាចខ្លាំង ណាស់ ! ខ្ញុំឃើញគេឡើងឡានទៅជាមួយអង្គរក្សគេហើយ ប្រហែលជាត្រឡប់ទៅស្រុកវិញទេដឹង ?
-
កែវ...... !
លឺសម្លេងហៅឈ្មោះកែវហាក់បីដូចបារម្ភ
នីក៏សួរមាណព ៖
-
នេះបងរាជមានរឿងអីហ្នឹង ? ហេតុអ្វីក៏ហៅឈ្មោះស្រីម្នាក់នេះ
ដូចជាបារម្ភម្លេះ ? បងមានអីរឺក៏អត់ ?
-
ពេលនេះនីនៅណា ?
-
ខ្ញុំនៅមុខម៉ាតនៅការាសសាំងស្តុបបំបែកផ្សារលើណា៎បង !
-
អញ្ចឹងនៅចាំបងទីនោះហើយ បន្តិចទៀតបងទៅដល់ !
-បងរាជឈប់សិន
! នេះបងរាជមានរឿងអីបងរាជ
!
ទូរស័ព្ទត្រូវបានផ្តាច់ទាំងមិនអស់
នីក៏ហុចទូរស័ព្ទទៅឲ្យនាយយ៉ា វិញទាំងទឹកមុខមិនស្រស់ ។ យ៉ាទទួលទូរស័ព្ទពីដៃនី
ទើបវាចាឡើង៖
-
រួចរាល់ហើយមែនទេ ? បើថារួចរាល់ហើយ
អញ្ចឹងខ្ញុំទៅមុនហើយ ព្រោះមានការត្រូវធ្វើទៀត !
នរៈរៀបដើរចេញទៅ
នីក៏ចាប់ដៃឃាត់ ៖
-
ឈប់សិននាយ កំដរខ្ញុំនៅទីនេះបន្តិចសិនបានទេ ? ខ្ញុំមិនហ៊ាន នៅម្នាក់ឯងទេ !
-
ស្អីគេទៀតហើយនាង ? នេះខ្ញុំជាអង្គរក្សនាងតាំងពីអង្កាល
? អត់ទេ យ៉ាងណាគ្មានផ្លូវទេ ? ខ្ញុំមិនមែនជាមនុស្សកំដរទេ
រកអ្នកផ្សេងទៅល្អជាង ! ខ្ញុំទៅមុនហើយ !
-
មនុស្សប្រុសអីអាត្មានិយមម្លេះ ? ខ្លួនជាប្រុសពេញកម្លាំង
តែបែរជាទុកមនុស្សស្រីទន់ខ្សោយ ឲ្យនៅម្នាក់ឯងទាំងយប់អាធ្រាត្របែបនេះ ! សមជាមនុស្សប្រុសដែរទេ ?
-
នែ៎នាង ខ្ញុំអត់បានហៅនាងមកទីនេះទេ ហេតុអ្វីក៏មកបន្ទោសខ្ញុំ ?
នេះរករឿងច្បាស់ក្រឡែត ហើយណា៎ !
-
បើមួយម៉ាត់ណាថា ខ្ញុំរករឿង មួយម៉ាត់ណាថា ខ្ញុំរករឿង
មិនចាំបាច់ជួយក៏បានដែរ មនុស្សប្រុស សុទ្ធតែអញ្ចឹង គ្មានហេតុផលទេ
-
អូឃេៗៗ ! ជួយក៏ជួយ ! និយាយច្រើនម្លេះ
! ចូលទៅអង្គុយក្នុង ម៉ាតទៅល្អជាង !
នីបានចិត្តដើរញញឹមបណ្តើរ
លួចមើលមុខដ៏ក្រញូវបណ្តើររបស់ កម្លោះយ៉ា ។ ដប់នាទីក្រោយ រាជមកដល់កន្លែងដែលនីប្រាប់
។
ក្នុងម៉ាត
រាជដើរសំដៅទៅអ្នកទាំងពីរដែលកំពុងតែអង្គុយចាំ ៖
-
នី.....!
-
បងរាជ !
-
អារាជ ! ( យ៉ា )
រាជចាប់ដៃនីសួរទាំងតក់ក្រហល់
៖
-
នីឆាប់ប្រាប់បងមកថា នីបានជួបកែវនៅទីណា ?
គ្រាន់តែលឺរាជនិយាយឈ្មោះកែវ
យ៉ាក៏លាន់មាត់ ៖
-
កែវ.....កែវជាអ្នកណាអារាជ ?
-
ពេលនេះប្រាប់ឯងអត់ទាន់បានទេ ! យើងនឹងប្រាប់ឯងពេលក្រោយ
! នីឆាប់និយាយមកថា នីបានជួបគេនៅឯណា ?
-
នេះបងរាជមានរឿងអីហ្នឹង ?
-
នីកុំទាន់សួរបងអី ! នីឆ្លើយសំនួរបងសិនមក !
នីសម្លឹងមើលទឹកមុខដ៏ស្លន់ស្លោរបស់រាជ
រួចវាចាឆ្លើយ ៖
-
គឺ.... គឺមុននេះខ្ញុំបានឃើញនាងឡើងឡានជាមួយមនុស្សប្រុស
មាឌធំៗប្រមាណពីរបីនាក់ ប៉ុន្តែខ្ញុំឃើញនាងហាក់បីដូចជាមិនចង់ឡើងឡាននោះទេ ! ខ្ញុំជួបនាងនៅខាងមុខហាងលក់ម៉ូតូក្បែរផ្លូវ មហោស្រពចាស់ បងរាជមានអីរឺក៏អត់
?
គ្រាន់តែលឺសម្តីនី
បេះដូងរាជលោតស្ទើរធ្លាយទ្រូង ព្រោះនាយដឹងថា កែវប្រាកដជាជួបគ្រោះថ្នាក់ មិនខាន
ហើយមនុស្សមាឌធំៗ នោះគឺប្រាកដជាមនុស្សដែលប្រយុទ្ធជាមួយនាយកាលពីល្ងាចមិញហើយ ។
នរៈយើងឈរហាក់មិនសុខក្នុងខ្លួន ទឹកមុខបង្ហាញពីភាពស្លន់ស្លោ
ធ្វើឲ្យនាយយ៉ាមិនសួរមិនបាន ៖
-
អារាជ នេះមានរឿងអ្វីទៅ ? ហេតុអ្វីក៏ឯងមានទឹកមុខស្លន់ស្លោបែបនេះ
?
-
គឺ.....
នាយមិនទាន់បានឆ្លើយផង
ទូរស័ព្ទរាជចាប់ផ្តើមបន្លឺសម្លេងគ្រឺង នាយក៏ទាញទូរស័ព្ទមកមើល
ស្រាប់តែទទួលបានវីឌីអូមួយពីលេខ ដែលកម្លោះមិនធ្លាប់ស្គាល់ ។
នាយក៏បើកវីឌីអូនោះមើលទាំងនីនឹង យ៉ានៅទីនោះដែរ ។
កម្លោះរឹតតែភ័យពីសុវត្តិភាពស្រីស្រស់កែវ កែវត្រូវពួកវាចាប់បាន ហើយចងជាប់និង
ចំណងលើកៅអីក្នុងផ្ទះមួយដ៏តូច ។ គ្រាន់តែឃើញវីឌីអូ រាជ និង
យ៉ាស្រាប់តែលាន់មាត់ព្រមគ្នា ៖
-
កែវ..........
ពួកគេសម្លឹងមើលមុខគ្នាទាំងឆ្ងល់ចិត្តរៀងខ្លួន
ប៉ុន្តែពួកគេមិន ទាន់និយាយអ្វីរកគ្នាឡើយ ។ វីឌីអូមួយទៀតក៏បានលោតឡើងលើ
អេក្រង់ទូរស័ព្ទរាជ ៖
-
អាណិតនាងណាស់មែនទេ អាកម្លោះលក់ដូង ? ហាស ហាស
ហា ! ជួយមិនបានទេវ៉ើយ អ្នកណាប្រើឲ្យនាងនេះវាល្ងង់ខ្លួនឯងធ្វើអី
! នាងដើរចូលអន្ទាក់យើងដោយខ្លួនឯងទេ ! បើចង់ជួយនាង ណា៎ យើងត្រូវការលុយទេវ៉ើយ ! ត្រៀមប្រាំលានដើម្បីដោះខ្លួននាងនេះ
តែបើមិនមានទេ ចាំទទួលសាកសពក្រោយពេលយើងរំលោភ ហើយ ទៅ ! ហាស
ហាស ហា ! ស្អែកជួបគ្នា គ្មានពេលនិយាយ ជាមួយឯងទេ
យើងនិងប្រាប់ពីទីកន្លែងដូរមនុស្សថ្ងៃស្អែកពេលព្រឹក ! លាហើយអាសម្លាញ់ !
ពេលនេះរាជកាន់តែបារម្ភពីកែវមួយកម្រិតទៀត
ឯយ៉ាវិញបែរ ជាមិនអស់ចិត្តថា ហេតុអ្វីក៏ពួកគេ ស្គាល់គ្នា ឯចិត្តមួយទៀតក៏
បារម្ភពីកែវមិនចាញ់រាជប៉ុន្មានដែរ ។ យ៉ាព្យាយាមលាក់សំនួរដ៏តក់ ក្រហល់
មួយនេះទុកក្នុងបេះដូង ហើយបង្ហាញកាយវាកាស្លន់ស្លោ ចំពោះរូបភាពដែលនាយបានមើលហើយ ៖
-
ឯងគិតធ្វើយ៉ាងម៉េចអារាជ ?
កម្លោះឆ្លើយទាំងបេះដូងមិននៅក្នុងខ្លួន
៖
-
គឺមានតែធ្វើតាមអ្វីដែលពួកវាត្រូវការហើយ ប៉ុន្តែខ្ញុំគ្មានលុយ
ដល់ទៅប្រាំលានដូចពួកវាផ្គាប់ ឡើយ ! ធ្វើយ៉ាងម៉េចទៅ !
កែវ .....នាង ឲ្យខ្ញុំធ្វើយ់ាងម៉េច ? តែយ៉ាងណាខ្ញុំត្រូវតែទៅជួយនាងនៅ
ថ្ងៃស្អែក !
-
ខ្ញុំមិនឲ្យឯងទៅម្នាក់ឯងទេ ! ខ្ញុំទៅជាមួយឯងណា៎
អារាជ !
-
តែវាគ្រោះថ្នាក់ណាស់ !
-
តែមនុស្សស្រីម្នាក់នោះជាមនុស្សដែលខ្ញុំស្រឡាញ់ណា៎ !
លឺសម្តីនាយយ៉ាភ្លាម
បេះដូងរាជប្រៀបដូចជាត្រូវទឹកត្រជាក់ ចាក់ចំ ធ្វើឲ្យនាយសម្លឹងមើលមុខ
យ៉ាទាំងកែវភ្នែកស្ទើរតែមិនជឿ
ហេតុអីក៏ពាក្យមួយនេះស្រាប់តែចេញពីមាត់មិត្តភ័ក្ក្រគេម្នាក់នេះទៅ វិញ ? តើដំណើររឿងវាយ៉ាងម៉េចទៅ
?
-
ឯងនិយាយថា យ៉ាងម៉េចអាយ៉ា ?
-
មែន ! កែវជាមនុស្សដែលខ្ញុំស្រឡាញ់
ហើយជាមនុស្សស្រី ដែលខ្ញុំបម្រុងនឹងណែនាំឲ្យឯង ស្គាល់នោះអី តែបើពួកឯងបាន
ស្គាល់គ្នាហើយក៏ល្អ ! ពេលនេះ កែវជួបគ្រោះថ្នាក់
ខ្ញុំត្រូវតែជួយនាង ! ស្អែកខ្ញុំយកលុយប្រាំលានទៅដោះកែវ !
ខ្ញុំមិនឲ្យនាងជួបគ្រោះថ្នាក់ ដាច់ខាត ! ស្អែកជួបគ្នានៅទិនេះ
!
វាចាចប់
យ៉ាក៏ដើរចេញទៅបន្សល់ទុកឲ្យនាយរាជឈរសម្លឹង ទាំងដួងវិញ្ញាណហោះហើរ
ខ្លួនប្រាណឈរស្ទើរមិនជាប់នឹងដី តើនេះជាអ្វីទៅ ? ហេតុអ្វីក៏មនុស្សស្រីដែលគេបារម្ភ
បែរជាមនុស្សស្រី ដែលមិត្តភ័ក្ក្ររបស់គេស្រឡាញ់ទៅវិញ ? គ្រប់យ៉ាងកើតឡើងបាន
យ៉ាងម៉េចទៅ ? កម្លោះស្ទើរតែមិនជឿ ពាក្យដែលបានចេញពីមាត់
នាយយ៉ាសោះ ប៉ុន្តែពួកគេស្គាល់គ្នាយូរហើយ ដូច្នេះចិត្តយ៉ាបែបណា គេប្រាកដជាស្គាល់ ។
-
បងរាជ ! បងកំពុងតែគិតអីហ្នឹង ? បងចង់ទៅជួយនាងកែវនោះមែនទេ
?
រាជតបទៅនីទាំងចិត្តនៅតែលួចគិត
និងបារម្ភពីកែវគ្រប់នាទី ៖
-
ពេលនេះបងមិនទាន់ដឹងទេ ! តោះបងជូននីទៅផ្ទះ !
កម្លោះចាកចេញទៅបន្សល់ទុកឲ្យចង្ងល់នៅពេញខួរក្បាលនី
ហេតុអ្វីក៏មនុស្សប្រុសពីរនាក់នេះ ចម្លែកម្លេះ ? ពួកគេមានរឿងអ្វីទៅ ? ស្រីមិនបានសួរបន្តទេ ព្រោះយប់ក៏កាន់តែជ្រៅ ។ នាងក៏ដើរឡើងម៉ូតូ
ហើយរាជក៏ជូនស្រីទៅផ្ទះ ទើបនាយត្រឡប់មកផ្ទះវិញទាំងបេះដូង ចាក់ដោតដោយសំនួរ
រកចម្លើយគ្មាន ។ អ្នកណាជាម្ចាស់សំនួរ ហើយ អ្នកណាជាអ្នកឆ្លើយ ។ រឿងជាន់ចិត្តបែបនេះ
កើតឡើងបានយ៉ាង ម៉េចទៅ ? កែវ ! តើខ្ញុំត្រូវជួយនាងដែរទេ
? ខ្ញុំបារម្ភពីនាងខ្លាំងណាស់
ប៉ុន្តែមានអ្នកស្រឡាញ់នាងខ្លាំងជាងការបារម្ភ ខ្ញុំទៅទៀត ។ នាងឲ្យខ្ញុំ
គិតយ៉ាងណាទៅកែវ ? ខ្ញុំគិតមិនចេញទេ !
ឯក្នុងបន្ទប់ដ៏ប្រណិតរបស់នាយយ៉ាវិញ កម្លោះយើងក៏នៅតែ មិនអស់ចិត្ត ហេតុអ្វីក៏រាជបញ្ចេញ អាការៈស្លន់ស្លោ ហាក់បីដូចជា បារម្ភពីកែវម្លេះ ? តើពួកគេមានអ្វីនឹងគ្នាទៅ ? ហើយពួកគេស្គាល់គ្នា តាំងពីពេលណា ? កែវ ! នេះខ្ញុំស្រឡាញ់នាងមិនខុសទេមែនទេ ? អារាជ ! តើឯងកំពុងតែគិតអ្វីលើកែវ ? តើពួកយើងមានចិត្តដូចគ្នារឺក៏ អត់ ? សំនួរទាំងនេះ រកចម្លើយមិនឃើញទេ ព្រោះកម្លោះទាំងពីរមាន ត្រឹម តែលួចសួរចិត្តខ្លួនឯង ហើយស្មានគ្រប់រឿងរ៉ាវកើតឡើង ។ នាយយ៉ាបញ្ឃប់ចិត្តរវើរវាយ ហើយក៏រៀបចំ លុយដាក់កាបូប ដើម្បីយកទៅដោះកែវនៅថ្ងៃស្អែក ។ មានទាំងលុយ មានទាំងកូន កាំបិត មានកាំភ្លើង ហាក់បីដូចជាទៅធ្វើសង្គ្រាម ប៉ុន្តែទាំងនេះបង្ហាញ ពីការយកចិត្តទុកដាក់ចំពោះការការពារ ខ្លួនរបស់នាយ ។ ចំណែកឯ នាយរាជវិញមិនមានអ្វីទាំងអស់ កម្លោះបានត្រឹមតែដើរទៅដើរមក ពេញបន្ទប់ ក្នុងចិត្តស្លន់ស្លោ ភ័យព្រួយពីសុវត្តិភាពកែវ ដែលស្ថិតនៅ ក្នុងដៃជនល្មើសទាំងនោះ ។
-
នាងមិនត្រូវកើតអីទេណាកែវ ! កែវត្រូវចាំខ្ញុំទៅជួយ
ហើយត្រឡប់មកវិញទាំងគ្មានអ្វីកើតឡើង ទាំងអស់ ! ព្រះតាមថែរក្សានាង
ណា៎ កែវ !
កម្លោះបានអធិដ្ឋានឲ្យកែវ
ប៉ុន្តែក្នុងចិត្តនៅតែរសាប់រសល់ គេងមិនលក់ពេញមួយយប់ ។
កម្លោះអង្គុយបន់ស្រន់ឲ្យតែឆាប់ភ្លឺ នឹងអាលបានទៅជួយកែវពីកន្លេងគ្រោះថ្នាក់នោះ ។
សូមរង់ចាំអានភាគបញ្ចប់
!
No comments:
Post a Comment